ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តុលា ធីវី អនឡាញ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278

Breaking

Friday, March 28, 2025

នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន និងអតីតនាយករដ្ឋមន្ត្រីថៃ ៤ រូបបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួុយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះមរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសបង្កើតសម្តេចតេជោ ដោយសម្តែងនូវក្តីសោកស្តាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងចំពោះការបាត់បង់ ឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥, នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោកជំទាវ ភែថងថាន ស៊ីណាវ៉ាត់, តាមរយៈលោកជំទាវភារៈធារីស្តីទីនៃស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា, បាននាំយកនូវកម្រងផ្ការបស់លោកជំទាវនាយករដ្ឋមន្ត្រី រំលែកទុក្ខក្រៀមក្រំជាមួយសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ និងបានចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២និង២៧ នាទីទៀបភ្លឺ ដោយរោគាពាធ ក្នុងជន្មាយុ ៧៨ ឆ្នាំ។ ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នេះ, ឯកឧត្តម ស៊ុនឆៃ វង្សសាវ៉ាត អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធនិងបានចែករំលែកមរណទុក្ខដោយផ្ទាល់ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅភូមិគ្រឹះនៃសពឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ឯកឧត្តម ស៊ុនឆៃ វង្សសាវ៉ាត ក៏បាននាំមកនូវកម្រងផ្កាចូលរួមមរណទុក្ខពីអតីតនាយករដ្ឋមន្ត្រីថៃចំនួន ៣ រូបទៀតគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនផងដែររួមមានឯកឧត្តម ថាក់ស៊ី ន ស៊ីណាវ៉ាត្រ និងលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រ និងឯកឧត្តម សេដ្ឋា ថាវីស៊ីន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបាត់បង់នូវបងប្រុសបង្កើតជាទីស្រឡាញ់របស់ខ្លួន។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណចំពោះលោកជំទាវ ភែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ស៊ុមឆៃ វង្សសាវ៉ាត អតីតនាយករដ្ឋមន្ត្រីថៃ ដែលបានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធសពបងប្រុសសម្តេចដោយផ្ទាល់ និងតាមរយៈឯកឧត្តម ស៊ុមឆៃ វង្សសាវ៉ាត សូមថ្លែងអំណរគុណដល់អតីតនាយករដ្ឋមន្ត្រីទាំង ៣ គឺឯកឧត្តម ថាក់ស៊ី ន ស៊ីណាវ៉ាត្រ និងលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រ និងឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលបានចូលរួមចែករំលែកទុក្ខជាមួយសម្តេចតេជោផងដែរ។

March 28, 2025 0
 
(សូមអានបន្ត)

Tuesday, February 11, 2025

Thursday, February 6, 2025

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ នៅក្នុងជំនួបនេះលោកជំទាវឯកអគ្គរដ្ឋទូតបានអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកម្រិតអន្តរជាតិ "IV Patria International Colloquium" ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាវ៉ាណា ប្រទេសគុយបា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

February 06, 2025 0
 
(សូមអានបន្ត)

នា​ព្រឹក​ថ្ងៃ​សុក្រ​ ១០កេីត​ ខែមាឃ​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​នេះ​ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងថ្នាក់​ដឹកនាំ​រួមទាំងមន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានចុះ​ពិនិត្យ​ការ​ដាក់​របាំងដែក​ របាំង​ថ្មពុះចែកទ្រូង​ផ្លូវ​ មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បានចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវ ដូចខាងក្រោម៖ ១-ដំឡើង​របាំងដែកទ្រូងផ្លូវ ចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ។  កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៤០ គ.ម/ម៉ោង ។ ២-ដំឡើង​របាំងបេតុងទ្រូងផ្លូវ ចាប់ពីមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ដល់ផ្លូវជាតិលេខ ២ ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៦០ គ.ម/ម៉ោង ។

February 06, 2025 0
 
(សូមអានបន្ត)

Post Top Ad

Your Ad Spot

Pages